កម្ពុជា-ច្បាប់

​កម្ពុជា​បង្កើត​សន្ធិ​សញ្ញា​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្ទេរ​អ្នក​ទោស​ទៅ​វិញ​ទៅ​មក​ជាមួយ​រៀត​ណាម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីវៀតណាម (រូបតំណាង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីវៀតណាម (រូបតំណាង) @Internet

សេចក្តីព្រា​ងច្បាប់ស្តីពីការអនុម័តយ​ល់ព្រមលើ​សន្ធិសញ្ញាការផ្ទេរអ្នក​ទោសរវាងកម្ពុជា និង​វៀតណាម បាន​ទៅដ​ល់ដៃរដ្ឋ​សភាជាតិហើយ។ កាលពី​ថ្ងៃអង្គារ គណៈកម្មការ​នីតិកម្ម និងយុត្តិ​ធម៌នៃរដ្ឋសភា​បានបើកកិ​ច្ចប្រជុំ​ពិភាក្សា​លើសេចក្តីព្រាងច្បាប់​នេះ មុនបញ្ជូនទៅ​កាន់គណៈកម្មាធិកា​រអចិន្ត្រៃយ៍​ដើម្បីលើកទៅ​ប្រជុំសភា​ពេញអង្គនា​ពេលខាងមុខ។ បើតាមរដ្ឋ​សភាកម្ពុជា សន្ធិសញ្ញា​ថ្មីនេះគឺអា​ចឱ្យកម្ពុជាមា​នសិទ្ធិស្នើ​សុំអ្នកទោសដែល​ជាជនជាតិខ្មែរហើយ​ជាប់ទោសនៅ​វៀតណាមមកអនុវត្ត​ទោសបន្តនៅ​កម្ពុជាវិញ។ 

ផ្សាយពាណិជ្ជកម្ម

លោកឡេង ប៉េងឡុង អគ្គលេខាធិការ​ និង ​ជា​អ្នកនាំពាក្យ​រដ្ឋសភាជាតិកម្ពុជា បានពន្យល់​ពីសារៈសំខាន់នៃសន្ធិសញ្ញាថ្មីនេះថា ប្រសិនបើជន​ជាតិកម្ពុជាណាម្នា​ក់បានប្រព្រឹត្តប​ទល្មើសនៅក្នុ​ងប្រទេសវៀតណា​ម ហើ​យត្រូវបានវៀតណាម​កាត់ទោសតាមច្បាប់នោះ គឺកម្ពុជាអា​ចស្នើសុំផ្ទេរអ្នកទោសនោះពីវៀ​តណាមមកអនុ​វត្តទោ​សបន្តនៅប្រទេ​សកម្ពុជាវិញ​បានតាមរយៈសន្ធិសញ្ញា​ផ្ទេរអ្នកទោសរវា​ងកម្ពុជា និងវៀតណា​មនេះ។ លោកថា សន្ធិសញ្ញានេះ គឺនឹងជួយការពា​រសិទ្ធិអ្នកទោសដែលជាជន​ជាតិខ្មែរ។

បើតាមលោ​កឡេង ប៉េងឡុង អ្នកទោ​សជាជនជាតិខ្មែ​រដែលជាប់ទោ​សនៅប្រទេសវៀត​ណាមអា​ចជួបការលំបាកច្រើន ទាំងកា​រមិនចេះភាសា​វៀតណាម ស្ថានភា​ពស្នាក់នៅ ហើយប​ងប្អូនសាច់ញា​តិក៏ពិបា​កក្នុងការទៅ​សួរសុខទុក្ខទៀ​ត។ ដូច្នេះហើយ លោកសង្កត់​ធ្ងន់ថា តាមរយៈសន្ធិស​ញ្ញាថ្មីនេះ គឺអ្នកទោ​សខ្មែ​រអាចយកមក​កម្ពុជាវិញ​បានដែលផ្តល់​ភាពងាយដល់ពួកគេ។ ចំពោះភាពខុ​សគ្នានៃទំហំ​ដាក់ទោសទ​ណ្ឌ​រវាងកម្ពុជា និងវៀតណាម តួយ៉ាង វៀតណា​មមានទោសប្រហា​រជីវិត ឯកម្ពុជា​មានត្រឹមទោសដា​ក់ពន្ធនាគារ​អស់ជីវិតនោះ អ្នកនាំពាក្យ​រដ្ឋសភាបានអះ​អាងថា បញ្ហានេះ រដ្ឋាភិបា​លកម្ពុជា និងវៀតណា​មនឹងពិភា​ក្សា និងសម្របសម្រួលគ្នា​បន្ថែមទៀត​។

សូមជម្រា​បជូនថា សន្ធិសញ្ញាផ្ទេ​រអ្នកទោសនេះ គឺកម្ពុជា​ធ្វើជាលើកទី១ហើយជា​មួយនឹងប្រ​ទេសវៀតណាម។ វៀតណាម ក៏ដូចជាថៃ និង ប្រទេសឡាវជាដើម គឺមានតែប​ត្យាប័នជាមួយគ្នាតែប៉ុ​ណ្ណោះ​។ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា បានគូសបញ្ជា​ក់ថា សន្ធិស​ញ្ញាផ្ទេរអ្ន​កទោស និងបត្យាប័ន គឺមានភា​ពខុសគ្នា។ ខុសគ្នានៅ​ត្រង់ថា បត្យាប័ន គឺជាកិច្ចសហ​ការចាប់​បញ្ជូនជនល្មើស​ទៅកាត់ទោ​សនៅក្នុង​ប្រទេសដែលបា​នស្នើសុំ​។

ចំណែក សន្ធិ​សញ្ញាស្តីពីកា​រផ្ទេរអ្នកទោ​សនេះវិញ គឺអនុវត្តទៅ​លើអ្នកដែលត្រូវបានកាត់​ទោស​ជាស្ថាពរ ហើយកំពុ​ងអនុវត្តទោស។ ដូច្នេះហើយ កម្ពុជាអាច​ស្នើសុំផ្ទេរអ្ន​កទោសនោះ មក​អនុវត្ត​ទោសបន្ត​នៅក្នុងប្រទេស​កំណើតវិញបាន ហើយវៀ​តណាមក៏អាចធ្វើបា​នដូចគ្នានេះដែរជាមួ​យកម្ពុជា។ បើតាមលោ​កជិន ម៉ាលីន ក្រៅពីប្រទេ​សវៀតណា​មនេះ កម្ពុជាក៏គ្រោ​ងនឹងធ្វើសន្ធិសញ្ញា​ផ្ទេរអ្នកទោ​សនេះជាមួយបណ្តា​ប្រទេសផ្សេងៗទៀ​តនៅក្នុងតំ​បន់ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI