ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

AIIB៖ ធនាគារ​​ថ្មី​​របស់​​ចិន​ដែល​កម្ពុជា​អាច​ខ្ចី​លុយ​បាន​ស្រួល

សំឡេង ០៩:២៨
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) @Google

កាល​ពី​ថ្ងៃ​ម្សិលមិញ​ រដ្ឋសភា​កម្ពុជា បាន​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា AIIB។ ការ​អនុម័ត​នេះ បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ក្លាយ​ជា​សមាជិក​ស្ថាបនិក​ផ្លូវ​ការ​នៃ​ធនាគារ​មួយ​នេះ។ ចំពោះ​រដ្ឋាភិបាល​កម្ពុជា​វិញ ការ​ចូលរួម ជា​ស្ថាបនិក ក្នុង​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​នេះ នឹង​ផ្តល់​អោយ​កម្ពុជា​នូវ​ប្រភព ប្រាក់​កម្ចី​ថ្មី ក្នុង​រយៈ​ពេល​មធ្យម​នឹង​រយៈ​ពេល​វែង បន្ថែម​លើ​ប្រាក់​កម្ចី​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា​ដែល​មាន​ស្រាប់។ តើ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី AIIB មាន​ប្រភព​មក​ពី​ណា? តើ​កម្ពុជា​នឹង​ទទួល ប្រយោជន៍​​យ៉ាង​ដូចម្តេច​ខ្លះ​ពី​ធនាគារ​នេះ?