ភ្ញៀវប្រចាំថ្ងៃ

លោក អំ សំអាត៖ “សង្គម​ស៊ីវិល​នឹង​មិន​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន សែន​ទេ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​ជា​សប្តាហ៍ទី​៧​នៃ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ ដូច​រាល់​ដង​អាជ្ញាធរ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចាប់​ខ្លួន​មនុស្ស​៤​នាក់​ដែល​លើក​បដា​តវ៉ា​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប។ ដូច​នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ថ្ងៃ​នេះ គឺ​លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ។ មន្ត្រី​រូប​នេះ បាន​អះអាង​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​មិន​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ចំពោះ​ការ​ដោះលែង​មន្ត្រី​អាដហុក និង​គ.ជ.ប​នោះ​ទេ​ ព្រោះ​ខ្លាច​ថា​វា​ជា​ការ​ដាក់​សម្ពាធ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក អំ សំអាត ជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មម្នាក់។
លោក អំ សំអាត ជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មម្នាក់។ @RFI
មើលវគ្គផ្សេងទៀត