បទយកការណ៍

និស្សិតពូកែ​គណិត​វិទ្យា​ចង់​ក្លាយ​ជា​រដ្ឋមន្ត្រី​ភេទ​ស្រី​ដំបូង​គេ​របស់​ក្រសួង​អប់រំ

សំឡេង ០៩:០៦
កញ្ញា តោ គឹមស៊ី ជាបេក្ខនារីតែម្នាក់គត់ដែលប្រឡងជាប់និទ្ទេស A កាលពីសម័យប្រឡងបាក់ឌុបឆ្នាំ២០១០។ សិស្សពូកែរូបនេះ បានបញ្ចប់បរិញ្ញាបត្រគណិតវិទ្យា នៅសហរដ្ឋអាមេរិក ព្រម​ទាំង​នឹង​បន្ត​អនុបណ្ឌិត​នៅប្រទេសបារាំង។
កញ្ញា តោ គឹមស៊ី ជាបេក្ខនារីតែម្នាក់គត់ដែលប្រឡងជាប់និទ្ទេស A កាលពីសម័យប្រឡងបាក់ឌុបឆ្នាំ២០១០។ សិស្សពូកែរូបនេះ បានបញ្ចប់បរិញ្ញាបត្រគណិតវិទ្យា នៅសហរដ្ឋអាមេរិក ព្រម​ទាំង​នឹង​បន្ត​អនុបណ្ឌិត​នៅប្រទេសបារាំង។ RFI@HENG Oudom

កាលពីឆ្នាំ​២០១០ កញ្ញា តោ គឹមស៊ី ជា​​បេក្ខ​នារីតែ​ម្នាក់​គត់​ដែល​ប្រឡង​ជាប់​និទ្ទេស អា (A) កាលពីសម័យ​ប្រឡង​មធ្យមសិក្សាទុតិយភូមិ។ សិស្ស​ពូកែ​រូប​នេះ បានទទួល​អាហារូបករណ៍​ទៅរៀន​បរិញ្ញាបត្រគណិត​វិទ្យា នៅសហរដ្ឋអាមេរិក។ ៥ឆ្នាំ​ក្រោយមក​ នាង​បាន​បញ្ចប់​ការ​សិក្សា​យ៉ាងជោគជ័យ ព្រ​មទាំង​បាន​ទទួល​អាហារូបករណ៍​ ទៅសិក្សា​ថ្នាក់​អនុបណ្ឌិត​បន្ត​ទៀត​នៅ​ប្រទេស​បារាំង​។ ក្រៅ​ពី​មាន​មហិច្ឆតា​ចង់​រៀន​ឲ្យ​ចប់​ថ្នាក់​បណ្ឌិត​គណិត​វិទ្យា​នៅឆ្នាំ​២០២០ កញ្ញា តោ គឹម​ស៊ី មាន​គោល​បំណង​ធំ​មួយ​ទៀត គឺ​ចង់​ក្លាយ​ជា​រដ្ឋមន្ត្រីភេទ​ស្រី​ដំបូង​គេ​របស់ក្រសួងអប់រំកម្ពុជា​​៕ សូម​ស្តាប់បទយក​ការណ៍របស់ ហេង​ ឧត្តម ៖