ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ​៖ ​កម្ពុជា​ដល់​ពេល​ត្រូវ​ពឹង​លើ​វិស័យ​ឧស្សាហកម្ម

សំឡេង ០៩:៤២
រោងចក្រ​ស៊ីម៉ង់​ត៍​ចក្រី​ទី​ង​នៅ​ខេត្ត​កំពត​
រោងចក្រ​ស៊ីម៉ង់​ត៍​ចក្រី​ទី​ង​នៅ​ខេត្ត​កំពត​ RFI-sophal

កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា ​ជា​ប្រទេស​កំពុង​អភវិឌ្ឍន៍ ​និង​នូវមាន​សេដ្ឋកិច្ច​ទន់ខ្សោយ​នៅឡើយ។​ ទន្ទឹម​នឹង​សមាហរណកម្ម​ឆ្នាំ២០១៥​នេះ ​អ្នក​វិភាគសេដ្ឋកិច្ច​បាន​អះអាង​ថា កម្ពុជា​គួរតែ​ត្រូវ​ងាកមក​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ និង​ឧស្សាហកម្ម​ធន់ធ្ងន់​ ដើម្បី​ជម្រុញ​ខឿន​សេដ្ឋកិច្ច​ប្រទេស។​ ជា​ការ​ជំរុញ​ដើម្បី​កែប្រែ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​ដដែល​បាន​អះអាង​ថា​កម្ពុជា​ត្រូវ​ការជំនៈ​បញ្ហា​ប្រឈម​ស្តី​ពីធនធាន​មនុស្ស​ដែល​ត្រូវ​ត្រៀម​លក្ខណៈ​ជាស្រេច​។ រដ្ឋាភិបាល​កម្ពុជា​វិញ​បាន​អះអាង​ថានា ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​តែ​ត្រូវ​ការ​ទាំង​ឧស្សាហកម្ម​កាត់ដេរ ​និង​ឧស្សាហកម្ម​កែច្នៃ​ រួម​ទាំង​ឧស្សាហកម្ម​ធន់ធ្ងន់​បន្ថែមទៀត​ដើម្បី​ជួយជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​៕