ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំ ២០១៧​នេះ ហាក់​សប្បាយ​ប្លែក​ជាង​ឆ្នាំ​មុនៗ

សំឡេង ១១:០០
រូបភាព​តំណាង៖ ព្រឹត្តិការណ៍​​សង្រ្កាន្ត​​ឆ្នាំ ២០១៧​​នេះ ហាក់​​សប្បាយ​​ប្លែក​​ជាង​​ឆ្នាំ​​មុនៗ
រូបភាព​តំណាង៖ ព្រឹត្តិការណ៍​​សង្រ្កាន្ត​​ឆ្នាំ ២០១៧​​នេះ ហាក់​​សប្បាយ​​ប្លែក​​ជាង​​ឆ្នាំ​​មុនៗ រូបភាពពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំ​ថ្មី​រយៈពេល ៣​ថ្ងៃ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ។ ទាំង​អាជ្ញាធរ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល សុទ្ធ​តែ​យល់​ឃើញ​ស្រប​គ្នា​ថា ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំ ២០១៧​នេះ ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ប្លែក​ជាង​បណ្តា​ឆ្នាំ​មុនៗ។ យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង នៅ​តែ​រក​ឃើញ​ចំនុច​អវិជ្ជមាន​មួយ​ចំនួន ហើយ​បាន​ស្នើ​ឲ្យ រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​កែ​សម្រួល​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​លើក​ក្រោយ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត។