បទយកការណ៍

ជន​បរទេស​ស្គាល់​អត្ត​ចរិក​ពិត​របស់​អ្នក​ភូមិ​ក្នុង​តំបន់​អង្គរ​ អំឡុង​ចូល​រួម​ព្រឹត្តិការណ៍​ Angkor Ultra Trail

សំឡេង ០៩:៣៣
អ្នកចូលរួមក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ទទួលបានរង្វាន់លើកទឹកចិត្ត ក្រោយការប្រកួត
អ្នកចូលរួមក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ទទួលបានរង្វាន់លើកទឹកចិត្ត ក្រោយការប្រកួត @pheary

 កម្ពុជា នៅ​ដើម​ឆ្នាំ ២០១៦នេះ បាន​រៀប​ចំ​ជា​លើក​ដំបូង នូវ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​មាន​ឈ្មោះ​ថា Angkor Ultra Trail នៅ​ក្នុង​តំបន់​អង្គរ​ នា​ខេត្ត​សៀមរាប​។ ព្រឹត្តិការណ៍​នេះ គឺ​ជា​ការ​រត់​ផ្សង​ព្រេង​ ក្នុង​ចម្ងាយ​ ១២៨គីឡូម៉ែត្រ ដែល​អ្នក​ចូលរួម​ ត្រូវ​រត់​ទាំងយប់​ទាំង​ថ្ងៃ ឆ្លង​កាត់​ភូមិ​អ្នក​ស្រុក ប្រាសាទ​ផ្សេងៗ​ ក្នុង​ព្រៃ តាម​ភ្នំ​ជា​ដើម​។ ដោយ​សារ​អ្នក​ចូលរួម​ ត្រូវ​រត់​ទាំង​ពេល​យប់​អាធ្រាត្រ​ ដូច្នេះ​ទើប​ពួក​គេ​អាច​ទទួល​អារម្មណ៍​ប្លែក និង​អាច​ស្វែង​យល់​ពី​ជីវភាព​ ឬ​អត្តចរិក​របស់​អ្នក​ភូមិ នៅ​ក្នុង​តំបន់​អង្គរ​បាន​។ ប៉ុន្តែ ​ក្រៅពី​​កត្តា​នេះ​ តើ​អ្នក​ចូល​រួម ត្រូវ​ប្រឈម​នឹង​ផល​វិបាក​អ្វី​ខ្លះ?  សូម​ស្តាប់​បទ​យក​ការណ៍ ដែល​សួង សុខភារី បាន​សាក​សួរ​ពី​អ្នក​ចូល​រួម​មួយ​ចំនួន​ ដូចតទៅ៖