ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ «ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ស្រាវជ្រាវ​ក្នុង​តំបន់​អង្គរ គឺ​មាន​បំណង​រៀបចំ​ឲ្យ​មាន​បទដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ទាំង​អស់​គ្នា»

សំឡេង ១២:១៣
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល

ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ស្រាវជ្រាវ ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ រួម​ទាំង​អ្នក​ស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិ ប្រជុំ​សម្រេច​កាល​ពី​ម្សិលមិញ ដើម្បី​រៀបចំ​ឲ្យ​មាន​ស្តង់ដារ​រួម​មួយ ដែល​អាច​បំរើ​ដល់​ការ​ស្រាវជ្រាវ​គ្រប់​គ្នា។ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ថ្លែង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​កន្លង​មក ត្រូវ​បាន​យក​មក​បំរើ​នៅ​ក្នុង​គោល​ដៅ​បង្កើន​ចំណេះ​ដឹង​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ បំរើ​ក្នុង​ការងារ​អភិរក្ស បំរើ​ដល់​ការ​សិក្សា​របស់​សិស្ស និស្សិត និង​បំរើ​ដល់​ការ​ស្វែង​យល់​ពី​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ផង។