បទយកការណ៍

យុវជន​វ័យ​ក្មេង សី លីហ៊ាង បោះបង់​ចោល​ជំនាញ​វេជ្ជបណ្ឌិត មក​ចាប់​យក​ស្ថាបត្យកម្ម​តាម​បេះដូង

សំឡេង ០៧:២៩
យុវជនវ័យក្មេង សី លីហ៊ាង បោះបង់​ចោល​ជំនាញ​វេជ្ជបណ្ឌិត មក​ចាប់​យក​ស្ថាបត្យកម្ម​តាម​​បេះដូង
យុវជនវ័យក្មេង សី លីហ៊ាង បោះបង់​ចោល​ជំនាញ​វេជ្ជបណ្ឌិត មក​ចាប់​យក​ស្ថាបត្យកម្ម​តាម​​បេះដូង

ខណៈ​មាន​យុវជន​ជា​ច្រើន មិន​ទាន់​ប្រាកដ​ចិត្ត​ថា នឹង​ចាប់​យក​ជំនាញ​អ្វី នៅ​ថ្នាក់​មហាវិទ្យាល័យ យុវជន សី លីហ៊ាង អាយុ ១៩​ឆ្នាំ យល់​ច្បាស់​ពី បេះដូង​ខ្លួន​ឯង គឺ​ស្រលាញ់ ជំនាញ​ស្ថាបត្យកម្ម។ ស្ថាបត្យករ ដែល​យុវជន​រូប​នេះ យល់​ថា​ជា​អ្នក​បង្កើត​សុភមង្គល​ ជូន​អ្នក​ស្នាក់​នៅ និង​សង្គម។ មុន​នឹង​ក្លាយ​ខ្លួន​ជា ស្ថាបត្យករ នៅ​ចុង​ឆ្នាំ ២០១៧​នេះ យុវជន សី លីហ៊ាង បាន​ឆ្លង​ពេល​វេលា សប្បាយ​រីករាយ បទ​ពិសោធន៍​ជីវិត រួម​ទាំង​ ឧបសគ្គ​ពី​ក្រុម​គ្រួសារ​ផង​ដែរ។