អានតួអត្ថបទ
បទយកការណ៍

អ្នក​ភ្នំពេញ​និង​អារ៉ែង​ស្គាល់​ទុក្ខ​លំបាក​គ្នា​កាន់​តែ​ច្បាស់​តាម​រយៈ​ Home stay

សំឡេង ០៨:១៥
ក្រុម​យុវជន​ដែល​ទៅ​ដល់​អារ៉ែង ​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​អ្នកភូមិ​ ទទួល​អាហារ​រួមគ្នា​។
ក្រុម​យុវជន​ដែល​ទៅ​ដល់​អារ៉ែង ​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​អ្នកភូមិ​ ទទួល​អាហារ​រួមគ្នា​។ សហការី
ដោយ៖ អ៊ឹម ណាវិន
១៣ នាទី

អ៊ឹម ណាវិន​ បាន​ធ្វើ​បទ​យកការណ៍​មួយ​ចំនួន​ហើយ​ ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់​មនុស្ស ​មួយ​ក្រុម​ ដែល​ដឹកនាំ​ដោយ​ លោក​ព្រាប កុល​ ទៅ​កាន់​តំបន់​អារ៉ែង​ កាល​ពីដើម​ខែមីនា​នេះ។ ដំណើរ​សិក្សា​ស្វែង​យល់​ពី​អារ៉ែង​ ចំនួន​បី​ថ្ងៃ​កាល​នោះ​ក្រៅ​ពី​ចូល​ព្រៃ ​ឡើង​ភ្នំ ​ចុះ​ទឹក​ នៅ​មាន​កម្មវិធី​មួយទៀត​ដែល​កាន់តែ​ពិសេស។ នោះ​គឺ​ការ​ស្នាក់​នៅ​ផ្ទះ​អ្នកភូមិ។ ​គ្មានទេ​ សណ្ឋាគារ​ ផ្ទះសំណាក់​ នៅ​ក្នុង​ភូមិ​អារ៉ែង ដូច្នេះ​អ្នក​ទៅ​ពី​ភ្នំពេញ​ ភាគច្រើន​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​អ្នក​ភូមិ។ ស្នាក់នៅ​រួមគ្នា​ ចំអិន​អាហារ និង​ទទួលទាន​រួមគ្នា​ បាន​ធ្វើ​ឲ្យ​អ្នក​ភ្នំពេញ​ និង​អ្នក​អារ៉ែង​ ដែល​ភាគច្រើន​ជា​ជនជាតិ​ជង ​ស្គាល់​ទុក្ខលំបាក​គ្នា​ទៅវិញ​ទៅមក​កាន់​តែ​ច្បាស់។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ