អានតួអត្ថបទ
បទយកការណ៍

អា​រ៉ែ​ង​មាន​ព្រៃឈើ​មាន​សត្វព្រៃ តែ​ខ្វះ​សាលារៀន មន្ទីរពេទ្យ ទឹកស្អាត​ប្រើប្រាស់

សំឡេង ០៧:៤៤
ស្ទឹងអារ៉ែងដែលអ្នកស្រុកយកទឹកប្រើប្រាសរាល់ថ្ងៃនិងដែលអាចជាកន្លែងសាងសង់ទំនប់វារីអគ្គិសនី
ស្ទឹងអារ៉ែងដែលអ្នកស្រុកយកទឹកប្រើប្រាសរាល់ថ្ងៃនិងដែលអាចជាកន្លែងសាងសង់ទំនប់វារីអគ្គិសនី © អ៊ឹម ណាវិន
ដោយ៖ អ៊ឹម ណាវិន

នៅពេល​និយាយ​ដល់​ឈ្មោះ​តំបន់​អា​រ៉ែ​ង លោក អ្នក ស្តាប់ ប្រាកដជា​នឹក​ធ្លា​ម​ថា អា​រ៉ែ​ង​ជា​តំបន់​ដែលមាន​ធនធានធម្មជាតិ មានព្រៃ​មាន​សត្វព្រៃ។ ការពិត​ទំនង​ដូច្នេះ​មែន ប៉ុន្តែ​ក្រៅពី​មាន​ធនធានធម្មជាតិ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​អា​រ៉ែ​ង មានការ​លំបាក​ច្រើនយ៉ាង។ ពលរដ្ឋ​ខ្វះ​ទឹកស្អាត ខ្វះ​សាលារៀន និង​ខ្វះ​មធ្យោបាយ​ទំនាក់ទំនង​គ្នា ពុំមាន​មន្ទីរពេទ្យ។ ជាមួយ​ធនធានធម្មជាតិ​ដែល​មិន​ប្រាកដថា​នឹងត្រូវ​ដោះដូរ​ជាមួយ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​ឬ​អត់​នោះ។ សេវា​ធា​រណៈ​របស់​រដ្ឋ រួមមាន​សាលារៀន មណ្ឌល​សុខភាព ទឹកស្អាត រដ្ឋ បែរជា​មានការ​យឿ​ត​យាវ​ផ្តល់​ឲ្យ​ពលរដ្ឋ​នៅ​អា​រ៉ែ​ង​ទៅវិញ។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ