បទយកការណ៍

ទម្រង់​សិល្បៈ​បុរាណ​ខ្លះ​ អាច​នឹង​ផុត​ពូជ បើ​មិន​ដាក់​ឲ្យ​កូន​សិស្ស​ជំនាន់​ក្រោយ​រៀន​ឲ្យ​ច្រើន​នោះ​ទេ!

សំឡេង ១០:២៧
លោក នួន ឆៃឡូត និង​កញ្ញា សេរី វណ្ណកុសន អ្នក​រាំ​របាំបុរាណខ្មែរ
លោក នួន ឆៃឡូត និង​កញ្ញា សេរី វណ្ណកុសន អ្នក​រាំ​របាំបុរាណខ្មែរ @RFI/Oudom

ថ្ងៃ​សុក្រ​នេះ និង​ថ្ងៃ​សៅរ៍​ស្អែក​ គឺ​មាន​ការ​សម្តែង​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​​ខ្មែរ,  រាត្រី​នៃ​ការ​សម្តែង​របាំ​បុរាណ និង​ល្ខោន​ខោល​នៅ​សាល​មហោ​ស្រព​ចតុម្មុខ​។ តួ​អង្គ​ឯក​សំខាន់​ពីរ​នាក់​នៅ​ក្នុង​ពិធី​នេះ បាន​បញ្ចេញ​យោបល់​ថា ក្រសួង​វប្បធម៌​និង​ក្រសួង​អប់រំ គួរ​តែ​សហការ​គ្នា​ឲ្យ​បាន​ច្រើន​ជាង​រាល់​ថ្ងៃ​នេះ ដើម្បី​ដាក់​បញ្ចូល​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ​ទៅ​ក្នុង​ការ​សិក្សា​គ្រប់​កម្រិត ព្រោះ​ទម្រង់​សិល្បៈ​ខ្លះ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រលត់​ផុត​ពូជ​។ គ្រូ​ចាស់​ៗ​មួយ​ចំនួន​បាន​បាក់​ទឹក​ចិត្ត ហើយ​កូន​សិស្ស​ថ្មី​ក៏​មិន​សូវ​ចុះ​ឈ្មោះ​ចូល​រៀន​ទៀត​។ ​ដូច្នេះ ការ​ដាក់​ឲ្យ​ក្មេង​រៀន​សិល្បៈ​បាន​កាន់​តែ​ច្រើន គឺ​ជួយ​ពង្រស់​ទម្រង់​សិល្បៈឡើង​វិញ ផ្តល់​ការងារ​ឲ្យ​អ្នក​សិល្បៈ​ធ្វើ ​ថែម​ទាំង​បង្កើន​ការ​ប្រកួត​ប្រជែង​រក​គំនិត​ឆ្នៃ​ប្រឌិត​ថ្មី​ថែម​ទៀត​ផង​។​