បទយកការណ៍

យុវជន​ផ្តើម​ចាប់​អារម្មណ៍​រៀន​ជំនាញ​បច្ចេក​ទេស​ច្រើន​នៅ​​សមាហរណ​កម្ម​អាស៊ាន​មក​ដល់

សំឡេង ០៧:១៧
សហការី

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៥ ២០១៦ នេះ និស្សិត​ចូល​រៀន​សាលា​បច្ចេកទេស ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ចំនួន​កើន​ឡើង។ ការ​កើន​ឡើង​បន្ទាប់​ពី និស្សិត​កម្ពុជា​និយម​រៀន​ជំនាញ ទីផ្សារ​ គ្រប់គ្រង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។ និន្នា​ការ​ថ្មី ក្នុង​ការ​ផ្លាស់ប្តូរ​មុខ​វិជ្ជា​សិក្សា របស់​និស្សិត​នៅ​ពេល​នេះ ស្រប​ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន បាន​ចូល​មក​ដល់ និង​ស្រប​ពេល​ដែល​កម្ពុជា ត្រូវ​ការ​ធនធាន​មនុស្ស​ខាង​បច្ចេក​ទេស ដើម្បី​អភិវឌ្ឍន៍ ប្រទេស​ជាតិ។