លោក អាត់ ធន់៖ «ខ្ញុំសម្រេចចិត្តដើរចេញពីកិច្ចប្រជុំបច្ចេកទេសទុកឲ្យគេសម្រេច បើសមរម្យខ្ញុំនឹងទទួលយក»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅពេលនេះគឺលោក អាត់ ធន់ ប្រធានសហជីព CCAWDU។ មួយថ្ងៃមុនកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារស្តីពីការតម្លើងប្រាក់ឈ្នួលកម្មករ នៃវិស័យកាត់ដេរសម្រាប់ឆ្នាំ២០១៦ ភាគីសហជីពនិងនិយោជកបានជជែកគ្នាចុងក្រោយនៅរសៀលថ្ងៃពុធនេះ ដើម្បីកំណត់តួលេខរួមសម្រាប់ជារបៀបវារៈនៅថ្ងៃស្អែក។ ភាគីសហជីព បានប្រកាន់ជំហរចុងក្រោយ១៦០ដុល្លារ តែភាគីនិយោជកហ៊ានផ្តល់ត្រឹមជាង១៣៣ដុល្លារប៉ុណ្ណោះ ពីលើប្រាក់ឈ្នួលអប្បរមាចាស់១២៨ដុល្លារ។ ដោយសារមានគំលាតគ្នាដូច្នេះ ក្រុមការងារបច្ចេកទេសបានសម្រេចធ្វើការបោះឆ្នោត ហើយត្រូវបានរារែក និងពហិការបោះឆ្នោតដោយសហជីពមួយចំនួន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ