ការ​ឃោសនា​បោះ​ឆ្នោត៖ គណបក្ស​នយោបាយ​មួយ​ចំនួន​អះអាង​ថា​អាជ្ញាធរ​លម្អៀង​ទៅ​បក្ស​កាន់​អំណាច

សំឡេង ១១:១៨
រូបភាពតំណាង៖ ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​
រូបភាពតំណាង៖ ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ និង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ RFI

ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​២០ បាន​ឈាន​ចូល​មក​ដល់​សប្តាហ៍​ទី​២ ខណៈ​គ.ជ.ប អះអាង​ថា​មិន​ទាន់​មាន​បណ្តឹង​មក​ដល់ គ.ជ.ប នៅ​ឡើយ។ ប៉ុន្តែ​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​លើក​ឡើង​ថា ពួក​គេ​បាន​ជួប​នឹង​ឧបសគ្ក និង​ថា​មាន​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​របស់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន។