បទយកការណ៍

តើលោក ជួង ជូងី ជា​មេធាវីមិន​ដែល​ឈ្នះ?

សំឡេង ០៨:៥២
លោកមេធាវី ជួង ជូងី កំពុង​ផ្តល់​សម្ភាសន៍ឲ្យ​អ្នក​កាសែត ក្រោយ​ការពារក្តីរួច!
លោកមេធាវី ជួង ជូងី កំពុង​ផ្តល់​សម្ភាសន៍ឲ្យ​អ្នក​កាសែត ក្រោយ​ការពារក្តីរួច! @Vayo FM

ក្នុងវ័យ​ជិត​៥០ឆ្នាំ លោកមេធាវី​ ជួង ជូងី ត្រូវ​បាន​គេ​មើលឃើញថា ច្រើន​តែ​ការពារក្តី​ឲ្យ​អ្នក​នយោបាយ ឬ​សកម្មជន​ ដែល​មាន​និន្នាការ​ប្រឆាំង។ ភាគច្រើន​នៃការ​តតាំង​គ្នា​តាមផ្លូវ​តុលាការ​ទៀតសោត, គេ​កម្រ​ឃើញ​លោក​ឈ្នះ​ក្តី​ណាស់ ហើយ​ពេល​ខ្លះ​ សូម្បី​តែ​ស្នើ​សុំ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​ ក៏​មិន​បាន​ផង។ ទោះ​យ៉ាងណានេះក្តី លោកមេធាវី​ ជួង ជូងី អះអាង​ថា ចំពោះរឿងក្តីនយោបាយ ឬរឿងក្តៅៗ លោក​បាន​ឈ្នះ​ជា​ស្មារតី ហើយ​លោកនឹង​​នៅតែបន្ត​ធ្វើការ​ក្នុង​វិស័យ​ស្វែង​រក​យុត្តិធម៌​នេះ​តទៅទៀត។