ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

៤​ឆ្នាំ​នៃ​កំណែ​ទម្រង់​ការ​អប់​រំ៖ មាន​ការ​សរសើរ​ច្រើន​ពី​កំណែ​ទម្រង់​លើ​ការ​ប្រឡង​បាក់​ឌុប

សំឡេង ១២:១៩
គ្រូពិនិត្យ​សិស្ស មុនចូលប្រឡងបាក់ឌុប កាលឆ្នាំ ២០១៤។
គ្រូពិនិត្យ​សិស្ស មុនចូលប្រឡងបាក់ឌុប កាលឆ្នាំ ២០១៤។ RFI/Siv Channa

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​វិស័យ​អប់​រំ បាន​ស្វាគមន៍​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដូច​ជា​ការ​ផ្តល់​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ការ​អប់​រំ ​ក៏​នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ។ ចំណែក​ក្រសួង​អប់​រំ​ក៏​បាន​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​មួយ​ចំនួន​ដែរ។ តើ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក កំណែ​ទម្រង់​ការ​អប់​រំ​កម្ពុជា​មាន​អ្វី​ខ្លះ? ​អ្វី​ជា​ចំណុច​ខ្វះ​ខាត?