ភ្ញៀវប្រចាំថ្ងៃ

លោក​កែ មុន្ធីវុធ៖ កម្ពុជា​គ្រោង​នាំ​ចេញ​ចេក​ទៅ​ប្រទេស​ចិន​នៅ​ ២​ឆ្នាំ​ខាង​មុខ

សំឡេង ១០:០៩
លោកកែ មុន្ធីវុធ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។
លោកកែ មុន្ធីវុធ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ គឺ​លោក​កែ មុន្ធីវុធ នាយក​ដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ។ លោក​បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​រៀបចំ​ពិធី​សារ​បច្ចេក​ទេស​ពាក់​ព័ន្ធ ដើម្បី​នាំ​ចេញ​ចេក ស្វាយ និង​សណ្តែង​សៀង។ បើ​តាម​លោក​មុន្ធីវុធ កម្ពុជា​មិន​ទាន់​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ណាមួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​កន្លង​មក​ធ្លាប់​មាន​ការ​នាំ​ចេញ​ស្វាយ​ក្រៅ​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​ជិត​ខាង។ លោក​បញ្ជាក់​ថា​ការ​នាំ​ចេញ​ចេក គឺ​ចិន​បាន​បញ្ជូន​អ្នក​បច្ចេក​ទេស​មក​វិភាគ​គុណភាព​ដី បរិស្ថាន ហើយ​ពេញ​ចិត្ត​នឹង​បរិស្ថាន​នៃ​ការ​ដាំដុះ​ចេក​ក្នុង​ប្រទេស​កម្ពុជា។