ការ​ដំឡើង​ដើម​ទុន​អប្បរមា​របស់​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ គឺ​ជា​ឱកាស និង​ហានិភ័យ

សំឡេង ០៨:២០
រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ជាតិ​​នៃ​កម្ពុជា​ បាន​ចេញ​ផ្សាយ​កំណត់​ដើម​ទុន​ចំ​បញ្ជី​អប្បបរមា​​ ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ។​
រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ជាតិ​​នៃ​កម្ពុជា​ បាន​ចេញ​ផ្សាយ​កំណត់​ដើម​ទុន​ចំ​បញ្ជី​អប្បបរមា​​ ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ។​ @HEAM Chetra

រដ្ឋាភិបាល​តាម​រយៈ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​ផ្សាយ​កំណត់​ដើម​ទុន​ចំ​បញ្ជី​អប្បបរមា​ ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ។ ការ​ដំឡើង​នេះ គឺ​ដើម្បី​ពង្រឹង​មូលដ្ឋាន​ដើម​ទុន​ឱ្យ​កាន់​តែ​រឹងមាំ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ។ សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ផ្នែក​ធនាគារ​ ការ​ដំឡើង​នោះ​ គឺ​នឹង​អាច​ផ្តល់​ទាំង​កាលានុវត្តភាព​សម្រាប់​សេដ្ឋកិច្ច​ទាំង​មូល​ព្រោះ​ថា​វា​នឹង​ធ្វើ​ឱ្យ​វិស័យ​ធនាគារ​នៅ​កម្ពុជា​កាន់​តែ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង។ ហើយ​វា​ក៏​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រង​ទុក​ដោយ​សារ​តែ​ការ​ដំឡើង​នេះ​ផង​ដែរ។