កម្ពុជា

ព័ត៌មាន​បឋម៖ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​បាត់ដំបង ស្លាប់​៨​នាក់ របួស​៣៣​នាក់

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស
គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក

មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់​បាន​ស្លាប់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់​ដំបង ជាមួយ​រថយន្ត​ស្ទូច​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អកុសល​នេះ កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៣​កន្លះ​រសៀល ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដំរី​ព្រៃ ឃុំ​ព្រៃតូច ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង​។ លោក រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​តែអន្តរាគមន៍​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត​។ លោក រុន រ័ត្នវាសនា​៖