អានតួអត្ថបទ
បទយកការណ៍

បច្ចេកទេស​ថ្មី​ក្នុង​ការ​យក​ឃ្មុំ​នាំ​ឲ្យ​មាន​និរន្តរ​ភាព​អនុ​ផល​ព្រៃ​ឈើ ​និង​ជីវភាព​ប្រជា​សហគមន៍

សំឡេង ០៧:៤៤
បុរស​ជនជាតិ​ព្នង​ឡើង​ដើម​ឈើ​យក​ឃ្មុំជា​មួយ​បច្ចេក​ទេស​ដើម្បី​ការពារ​អនុផល​ព្រៃ​ឈើ​ទៅ​ថ្ងៃ​អនាគត​
បុរស​ជនជាតិ​ព្នង​ឡើង​ដើម​ឈើ​យក​ឃ្មុំជា​មួយ​បច្ចេក​ទេស​ដើម្បី​ការពារ​អនុផល​ព្រៃ​ឈើ​ទៅ​ថ្ងៃ​អនាគត​ RFI@Im Navin
ដោយ៖ អ៊ឹម ណាវិន
១៣ នាទី

 បុរស​ជន​ជាតិ​ព្នង​ម្នាក់ បាន​ចង​ស្លឹក​ឈើ​មួយ​បាច់​ដុត​ឲ្យ​ហុយ​ផ្សែង មុន​ឡើង​យក​ឃ្មុំ នៅ​ចុង​ឈើ។ នៅ​ពេល​គាត់​កាត់​យក​ផ្លិត​ឃ្មុំ គាត់​មិន​យក​ទាំង​អស់​នោះ​ឡើយ។ ឃ្មុំ​មួយ​សំបុក អ្នក​យក​ឃ្មុំ​ម្នាក់​នេះ កាត់​យក​តែ​៨០% ទុក​២០% ឲ្យ​វា​បង្កើត​សំបុក​ថ្មី​មួយ​ទៀត។ នេះ​ជា​បច្ចេកទេស យក​ឃ្មុំ​របស់​សហគមន៍​មួយ ស្ថិត​នៅ​ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌល​គិរី។ បច្ចេកទេស​ដើម្បី​រក្សា​អនុផល​ព្រៃ​ឈើ​នេះ បាន​ទៅដល់ សហគមន៍​ត្រពាំង​ក្អើម តាម​រយៈ​ជំនួយ​របស់​សហភាព​អឺរ៉ុប។ ជំនួយ​១​លាន​៤​សែន​អឺរ៉ូ របស់​សហភាព ផ្តល់​ឲ្យ​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​ការ​ប្រើប្រាស់​អនុផល​ព្រៃឈើ ដោយ​និរន្តរភាព វិទ្យុ​យើង​បានធ្វើ​បទ​យកការណ៍​រួច​ហើយ។ តែ​នៅ​ពេល​នេះ អ៊ឹម ណាវិន បាន​ចូល​ព្រៃ តាម​អ្នក​យក​ឃ្មុំ​ម្នាក់ នៅ​ក្នុង​សហគមន៍​ត្រពាំង​ក្អើម​នេះ ដើម្បី​ចង់​ដឹង​ពី​របៀប​យក​ឃ្មុំ និង​ការ​ការពារ​អនុផល​ព្រៃឈើ នៅ​ក្នុង​សហគមន៍​នេះ។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ