អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​គណៈកម្មាធិការ​ចម្រុះ​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម​លើក​មក​ធ្វើ​នៅ​ភ្នំពេញ​

លោកទេសរដ្ឋមន្រ្តី វ៉ា គីមហុង ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មការព្រំដែនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី វ៉ា គីមហុង ទទួលបន្ទុកបេសកម្មពិសេសនិងជាប្រធានគណៈកម្មការព្រំដែនកម្ពុជា។ សហការីបន្ត
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

បើ​គ្មាន​ការ​ប្រែ​ប្រួល​នោះ​ទេ​ ក្រុម​ការងារ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំ​ដែន​កម្ពុជា-វៀតណាម ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៦​កក្កដា​ស្អែក​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ​ដើម​ឡើយកិច្ច​ប្រជុំ​នេះ​ គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប​ ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​វិញ។

ផ្សាយពាណិជ្ជកម្ម

ដើម​ឡើយ​កិច្ច​ប្រជុំ​នេះ​ គ្រោង​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប​ឯណោះ​ទេ ​ក៍​ប៉ុន្តែ​ ក្រុម​អ្នករៀប​ចំកិច្ច​ប្រជុំ​ បាន​ផ្លាស់​ប្តូរ​ មក​ធ្វើ​នៅ​ទីក្រុង​ភ្នំ​ពេញ​វិញ​។ ​មូល​ហេតុ​ គឺ​ដោយ​សារ​ថា ​ខេត្តសៀមរាប​នៅ​ឆ្ងាយ​ដែល​ពិបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក​ស្រី ​កុយ ​ពិសី ​អនុ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការព្រំ​ដែន​កម្ពុជា។

ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នេះ​ បាន​បង្ករ​ជា​ការ​លំបាក​សម្រាប់​ក្រុម​ការ​ងារ​រៀប​ចំ​កិច្ច​ប្រជុំ​ក្នុង​ការ​ស្វែង​រក​ទីកន្លែង​ប្រជុំ​ផង​ដែរ​។

តាម​គម្រោង​ក្រុម​ការ​ងារ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា​-វៀត​ណាម ​នឹង​ជួប​ប្រ​ជុំ​គ្នា​រយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី៦​ដល់​ថ្ងៃទី៩​ កក្កដា ​ដើម្បី​ដោះ​ស្រាយ​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-វៀតណាម​ដែល​នៅសេ​​សល់​មួយ​ចំនួន​ ជា​ពិសេស​គឺ​ដោះ​ស្រាយ​បាតុ​ភាព​ចុង​ក្រោយ ​ដែល​កំពុង​កើត​ឡើង​នៅ​តាម​ព្រំ​ដែន​នៃប្រទេស​ទាំង​ពីរ។

លោក ​វ៉ា ​គឹមហុង ​ប្រធានគណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំ​ដែន​កម្ពុជា ​បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​៥​កក្កដា​នេះ​ថា «កិច្ច​ប្រជុំ​នឹង​ដំណើរ​ការ​ជា​ធម្មតា»។

សូម​បញ្ជាក់​ជូន​ថា ​បញ្ហា​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម ​កំពុង​ឡើង​កំដៅ​ជា​ខ្លាំង​ ពិសេស​នៅ​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ ស្ថិត​នៅ​ខេត្ត​ស្វាយ​រៀង​ត្រង់​បង្គោល​ព្រំ​ដែន​លេខ​២០២​ និង​២០៣​។ ​នៅ​ត្រង់​បង្គោល​ព្រំដែន​ទាំង​ពីរនេះ​ ក្រុម​ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​វៀត​ណាម ​ទើប​តែ​បាន​ប៉ះទង្គិច​គ្នា​កាល​ពីថ្ងៃទី២៨មិថុនា​កន្លង​ទៅ​ដែល​នាំឲ្យ​មាន​ការ​រងរបួស​ប្រជាពល​រដ្ឋ​ខ្មែរ​១០​នាក់ ​និង​ភាគីវៀតណាម​របួស​៨នាក់​។ ​ហើយ​កាល​ពី​ថ្ងៃ​ទី​៤កក្កដា​នេះទៀត​ ប្រធាន​អង្គការ ​C-Right ម្នាក់ គឺ​លោក​ ផែន ​ប៊ុន​ធឿន ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ឃាត់​ខ្លួន​មួយ​យប់ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​កុមា​នៃអង្គការ​ខាង​កុមារ​ប្រចាំ​នៅ​ខេត្តស្វាយ​រៀង​នេះ ​ចុះ​ទៅ​មើល​បង្គោល​ព្រំដែនលេខ​២០២​។

ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​នេះ ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពីថ្ងៃ​ទី​៣០​មិថុនា បាន​សរសេរ​លិខិត​មួយ​ច្បាប់ ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ដោយ​បាន​ស្នើ​សុំឲ្យ​រដ្ឋាភិបាល​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡាអេ (ICJ)​ ចំពោះ​ការ​រំលោភ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ពីសំណាក់​ភាគី​វៀត​ណាម​។

ចំពោះ​បញ្ហា​ព្រំដែន​កម្ពុជា​-វៀត​ណាម​នេះ ​ក៍​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រមុខ​អង្គការ​សហប្រ​ជាជាតិ​លោក​ បាន ​គីមូន ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ