រដ្ឋាភិបាលនឹងចូលជួយកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាពេញទំហឹងនៅឆ្នាំក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកហើយ នៅព្រឹកថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០១៩នេះ នៅឯបរិវេណបណ្តាល័យជាតិ ស្ថិតនៅខាងលិចរមណីយដ្ឋានវត្តភ្នំ។ ពិធីបើកនេះ មានការចូលរួមពីរដ្ឋមន្ត្រីចំនួនពីរក្រសួង គឺក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញ៉ារិទ្ធ ព្រមទាំងលោកស្រី នេត្រ ភូម៉ារី តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក ខៀវ កាញ៉ារិទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងចូលជួយកម្មវិធីពិព័រណ៍សៀវភៅកម្ពុជានេះឲ្យបានពេញទំហឹងនៅឆ្នាំក្រោយ តាមរយៈការរកទីតាំងរៀបចំពិព័រណ៍នេះឲ្យបានធំទូលាយជាងនេះ។ ជាក់ស្តែងនៅឆ្នាំ២០១៩នេះ ស្តង់ពិព័រណ៍សៀវភៅបានហ៊ាចេញទៅក្រៅរបង និងលើផ្លូវផង បន្ទាប់ពីស្តង់លក់សៀវភៅបានកើនពី១១៥ស្តង់កាលពីឆ្នាំ ២០១៨ ដល់១៤០ស្តង់នៅឆ្នាំ២០១៩នេះ។ ទន្ទឹមគ្នានេះ គេរំពឹងថា ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងមានអ្នកចូលរួមកើនឡើងពី៣០ទៅ៤០% បើធៀបនឹងឆ្នាំទៅដែលមានចំនួនជាង១៣ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ។
សូមស្ដាប់ចំណាប់អារម្មណ៍របស់អ្នកចូលរួម និងម្ចាស់ស្តង់សៀវភៅតាមរយៈការជួបសម្ភាសន៍របស់ វ៉ា សំណព្វ៖
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៨ ឆ្នាំ២០១៩នេះ មានរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០១៩នេះ នៅឯបរិវេណបណ្តាល័យជាតិ ស្ថិតនៅខាងលិចរមណីយដ្ឋានវត្តភ្នំ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ