ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការពិនិត្យ​ផែនទី​ពី យូ អ៊ិន៖ មាន​សារៈសំខាន់ ប៉ុន្តែ​បញ្ហា​ព្រំដែន​មិន​ប្រាកដថា​ចប់​ទេ

សំឡេង ០៩:១៤
លោកស្រី Mereani Keleti Vakasisikakala តំណាងអង្គការសហប្រជាជាតិ​  និង​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុងពិធី​ប្រ​គល់​ផែនទីចំនួន​១៨​ផ្ទាំង​។
លោកស្រី Mereani Keleti Vakasisikakala តំណាងអង្គការសហប្រជាជាតិ​ និង​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក្នុងពិធី​ប្រ​គល់​ផែនទីចំនួន​១៨​ផ្ទាំង​។ © siv channa

អ្នកនយោបាយ​គណបក្សសំខាន់ៗ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និង​រា​ជប​ណ្ឌិត​សភា​ជាដើម រួមទាំង​គណៈកម្មការ​ចំពោះ​កិច្ច ប្រគល់ ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា បានចូលរួម​ពិនិត្យ​មើល​ផែនទី​ចំនួន១៨ផ្ទាំង​ដែល​អង្គការ​សហប្រជាជាតិ​​បានឱ្យ​កម្ពុជា​ខ្ចី។ គ្រប់​ម​ជ្ឈ​ម​ដ្ឋា​ន​ដែល​ចូលរួម បាន​ស្វាគមន៍ និង​វាយតម្លៃថា​មាន​សារៈសំខាន់​ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​នៃ​ការប្រើប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​កន្លងមក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការពិនិត្យ​ផែនទី នឹង​ជា​ជំហាន​មួយ​សំខាន់​ទៅមុខ​ដើម្បី​ឈានទៅរក​ការបោះ​បញ្ចប់​បង្គោល​ព្រំដែន​រប​ស់​កម្ពុជា​ជាមួយ​ប្រទេសជិតខាង។ យ៉ាងណាក៏ដោយ​ការបោះ​បង្គោល​ព្រំដែន​ត្រូវ​ទាមទារ​កិច្ចការងារ​ជាច្រើន។