ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ភាគី​វៀតណាម​មិន​ទាន់​មាន​ឆន្ទៈ​ចរចា ខណៈ​មាន​ការ​លើក​ឡើង​ថា​ភាគី​កម្ពុជា​ទន់​ភ្លន់​ និង​ទន់​ជ្រាយ

សំឡេង ១០:៤៧
រូបភាពចាស់៖ កិច្ច​​ប្រជុំ​​គណៈកម្មាធិការ​​ព្រំដែន​​កម្ពុជា​-វៀតណាម ​នៅ​​ទីស្ដីការ​​គណៈ​រដ្ឋ​មន្ដ្រី​។
រូបភាពចាស់៖ កិច្ច​​ប្រជុំ​​គណៈកម្មាធិការ​​ព្រំដែន​​កម្ពុជា​-វៀតណាម ​នៅ​​ទីស្ដីការ​​គណៈ​រដ្ឋ​មន្ដ្រី​។ RFI/Siv Channa

ជំនួប​ចរចា​លើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម ដែល​ចំណាយ​ពេល​អស់​ ២ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ដើម​សប្តាហ៍​នេះ មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ។ ការ​ដែល​មិន​អាច​ចេញ​សេចក្តី​ប្រកាស​រួម​បាន​បន្ទាប់​ពី​កិច្ច​ប្រជុំ បង្ហាញ​ថា​ការ​ពិភាក្សា​គ្នា​មាន​សភាព​តាន​តឹង​ រហូត​ទាល់​តែ​រក​ចំណុច​រួម​មិន​ឃើញ។ ជុំវិញ​បញ្ហា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ភាគី​វៀតណាម​ បង្ហាញ​អាកប្បកិរិយា​មើល​ស្រាល​កម្ពុជា ដោយសារ​កំណត់​ទូត​តវ៉ា​របស់​កម្ពុជា​ជាង​២០​លើក ការ​ស្នើ​សុំ​ជំនួយ​បច្ចេក​ទេស​ពី​ភាគី​ទី​ ៣ គឺ​បារាំង និង​ការ​ជជែក​ពី​ការ​រំលោភ​ជា​ច្រើន​ទៀត​ ដែល​លើក​ឡើង​ដោយ​ភាគី​កម្ពុជា​មិន​ត្រូវ​បាន​ពិចារណា​ដោយ​ភាគី​វៀតណាម​ឡើយ។