អានតួអត្ថបទ
បទយកការណ៍

យុវជន​​ខ្មែរ​​ម្នាក់​​ទៀត​​ហើយ! ​បាន​​លើក​​ទង់​​ជាតិ​​ខ្មែរ​​​នៅ​​ជំរុំ​​ភ្នំ​​Everest

សំឡេង ០៨:៤៥
លោក ​បូរី ស៊ីលីវណ្ណ យុវជន​ស្រឡាញ់​ការ​ធ្វើ​ដំណើរ​តាម​ដង​ភ្នំ​ បាន​កាន់​ទង់ជាតិ​ខ្មែរ​នៅ​ជំរុំ​ភ្នំ​អេវើរេស​ ដែលមានកំពស់​៥៣៦៥​ម៉ែត្រ​។
លោក ​បូរី ស៊ីលីវណ្ណ យុវជន​ស្រឡាញ់​ការ​ធ្វើ​ដំណើរ​តាម​ដង​ភ្នំ​ បាន​កាន់​ទង់ជាតិ​ខ្មែរ​នៅ​ជំរុំ​ភ្នំ​អេវើរេស​ ដែលមានកំពស់​៥៣៦៥​ម៉ែត្រ​។ Trach Chaa_ត្រាច់ចរ
ដោយ៖ អេង គីមហុង

និយាយ​ពី​ភ្នំ​អេវើរេស​គេ​នឹក​ឃើញ​ដល់​យុវជន​ខ្មែរ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​គេ​ទៅ​ដល់​ពាក់​កណ្ដាល​ភ្នំ​កាល​ពី​ឆ្នាំ​២០១២។ ថ្មី​ៗ​នេះ​ស្រាប់​តែ​មាន​យុវជន​ខ្មែរ​ម្នាក់​ទៀត​បាន​ទៅ​ដល់​ជំរុំ​ភ្នំ​អេវើរេស(Everest) ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ណេប៉ាល់។ ដំណើរ​ត្រាច់ចរ​របស់​យុវជន ​បូរី ស៊ីលីវណ្ណ វ័យ​៣២​ឆ្នាំ មិន​ទាន់​ទៅ​ដល់​កំពូល​ភ្នំ​អេវើរេស​នៅ​ឡើយ​ទេ។ ភ្នំអេវើរេស​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ត្រូវ​បាន ​បូរី ស៊ីលីវណ្ណ អះអាង​ថា នៅ​មិន​ទាន់​មាន​យុវជន​ខ្មែរ​ណា​ម្នាក់​បាន​ឡើង​ទៅ​ដល់​នោះ​ទេ​ពោល​គឺ​ទៅ​ដល់​អស់​ហើយ​ត្រឹម​ជំរុំ​ភ្នំ​អេវើរេស​នេះ។ តើ​ដំណើរ​ឡើង​ទៅ​កាន់​ជំរុំ​ភ្នំ​អេវើរេស​របស់​យុវជន ​បូរី ស៊ីលីវណ្ណយ៉ាង​ណា​ខ្លះ?សូមស្ដាប់​បទ​យកការណ៍​របស់ អេង គីមហុង !  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ