បទយកការណ៍

យុវជន​ក្រីក្រ​ម្នាក់​ចង​ធ្វើ​ជា​មេ​ដឹក​នាំ​ព្រោះ​យល់​ថា “ខ្មែរ​មិន​ត្រូវ​យក​ខ្មែរ​ជា​សត្រូវ”

សំឡេង ០៦:៣៣
ប៊ូ បញ្ញា ​យុវជន​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី
ប៊ូ បញ្ញា ​យុវជន​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី @សហការី

មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​ពលរដ្ឋ​ចង់​ក្លាយ​ជា​មេ​ដឹក​នាំ។ ប៊ូ បញ្ញា ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី។ កើត​ចេញ​ពី​គ្រួសារ​កសិករ​ក្រីក្រ និង​កំពុង​ធ្វើ​ជា​គ្រូ​បង្រៀន យុវជន​ម្នាក់​នេះ​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត។ “ខ្មែរ​មិន​ត្រូវ​យក​ខ្មែរ​ជា​សត្រូវ។ នៅ​កម្ពុជា​គឺ​គ្មាន​ទេ ខ្មែរ​បម្រើ​បរទេស” នេះ​ជា​ទស្សនៈ​របស់​គាត់ នៅ​ពេល​គាត់​ធ្វើ​នយោបាយ​នោះ។