ភ្ញៀវប្រចាំថ្ងៃ

លោក ប្រាជ្ញ ប៊ុនធឿន៖ បណ្តាញ​កសិករ ​សុំ​ឲ្យទម្លាក់​ចោល​សេចក្តីព្រាង​ច្បាប់​ស្តីពី​ដីកសិកម្ម ព្រោះ​ច្បាប់​នេះបម្រើ​តែ​ផល​ប្រយោជន៍​ឈ្មួញ​ធំៗ!

សំឡេង ១៨:១៤
លោក ប្រាជ្ញ​ ប៊ុនធឿន អ្នក​តំណាង​របស់​បណ្តាញ​ពហុ​វិស័យ ​ដែល​ធ្វើ​ការ​ជាមួយ​កសិករ ​ប្រមាណ១​៥​ខេត្ត​ក្រុង។​
លោក ប្រាជ្ញ​ ប៊ុនធឿន អ្នក​តំណាង​របស់​បណ្តាញ​ពហុ​វិស័យ ​ដែល​ធ្វើ​ការ​ជាមួយ​កសិករ ​ប្រមាណ១​៥​ខេត្ត​ក្រុង។​

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​យប់​នេះ គឺលោក ប្រាជ្ញ ប៊ុនធឿន ជាអ្នក​តំណាង​របស់​​បណ្តាញ​ពហុវិស័យ​ ដែល​ធ្វើ​ការ​ជាមួយ​កសិករ ​ប្រមាណ​១៥ខេត្តក្រុង​។  ថ្ងៃច័ន្ទ​នេះ ក្រុម​អង្គការ​សង្គមស៊ីវិល និង​បណ្តាញ​កសិករ​ជាង​១៧០ អង្គការ បានជជែកគ្នា​ពីសេចក្តីព្រាង​​ច្បាប់​ ស្តីពី ​ដីកសិកម្ម ដោយ​មាន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មចូលរួម​ផង​។ ចំពោះ​សេចក្តីព្រាង​ច្បាប់​នេះ, លោក ប្រាជ្ញ ប៊ុនធឿន យល់ឃើញថា វា​​រឹតត្បិត​សិទ្ធិប្រជាកសិករជាទូទៅ និង​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​បម្រើ​ប្រយោជន៍​ដល់​ឈ្មួញ​ធំៗ និង​បំផ្លាញផលប្រយោជន៍​កសិករ​តូច​តាច​។  ដូច្នេះ​ហើយ​ទើប​បណ្តាញ​ពហុវិស័យ ស្នើ​សុំ​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​​នេះ ក៏ប៉ុន្តែ​លោក​រដ្ឋមន្ត្រីកសិកម្ម​វិញ គឺ​ចង់​ឲ្យ​ច្បាប់​​នេះចេញ​ឆាប់ៗ​ទៅវិញ។