ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ប្រទេស​កម្ពុជា​យឺតយ៉ាវ​បំពេញ​ការងារ​ផ្នែក​កិច្ច​គាំពារ​សង្គម​ឬ​សំអាង​ថា​ជា​ប្រទេស​តតិយ​លោក​?

សំឡេង ១១:៣៨
កម្មករ​កាត់ដេរ ដែលទទួលបានកិច្ចគាំពារផ្នែកសង្គមពី ប.ស.ស
កម្មករ​កាត់ដេរ ដែលទទួលបានកិច្ចគាំពារផ្នែកសង្គមពី ប.ស.ស សហការី

អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO) ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ​ប្រទេស​កម្ពុ​ជា​មាន​ភាព​យឺតយ៉ាវ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ទាក់ទង​ទៅនឹង​កិច្ច​គាំពារ​សង្គម​។ អង្គការ​ ILO​ ឲ្យ​ដឹង​ទៀតថា​កម្ពុជា​ត្រូវ​បង្កើន​ការ​ចំណាយ​លើ​សេវា​សង្គម ​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​នៅក្នុង​តំបន់​។ ​អ្នក​ពាក់ព័ន្ធ​នានា​នៃ​វិស័យ​សង្គម​បាន​សម្តែង​មតិ​ផ្ទុយ​គ្នា ​ដោយ​អ្នកខ្លះ​ស្របទៅ​នឹង​ការ​លើកឡើង​របស់ ​ILO ​ហើយ​ខ្លះទៀត ​មិន​យល់​ដូច្នោះ​ទេ ​ដោយ​សំអាង​ទៅលើ​បរិបទ​សង្គម​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​មាន​ស្ថានភាព​ខុសគ្នា​។