ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​អ្វី​ទៅ​ដែល​កម្ពុជា​គួរ​ធ្វើ ​អំឡុង​ពេល​អន្តរ​កាល ​ដើម្បី​រក្សា​ការ​អនុ​គ្រោះ​ពន្ធ​ពី​អឺរ៉ុប​?​

សំឡេង ១២:៤៨
សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី

កាល​ពីថ្ងៃទី​១១ ខែ​កុម្ភៈ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ផ្តើម​ដំណើរ​ការ​នីតិវិធី ដែល​អាច​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA ក្រោយ​ពីមើល​ឃើញ​ថា​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ ប៉ុន្តែ​ដំណើរ​ការ​នីតិវិធី​នេះ​មិន​មែន​ធ្វើ​ឡើង​ភ្លាមៗ​នោះ​ទេ ពោល​គឺ​សហភាព​អឺរ៉ុប​ត្រូវ​ការ​ពេល​វេលាមួយ​ឆ្នាំ​ជាង​ ដើម្បី​សម្រេច​ថា​ព្យូរ ឬ​រក្សា​ទុកEBA ដែល​ពេល​វេលា​នេះ​គឺ​ជា​ឱកាស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​កែ​ប្រែ​តាម​អ្វី ដែល​សហភាព​អឺរ៉ុប​តម្រូវ​។ ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រួម​ទាំង​រដ្ឋាភិបាល​ផង បាន​ប្រតិកម្ម​នឹង​ដំណើរ​ការ​នីតិវិធី​នេះ និង​លើក​ឡើង​ពីអ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​ក្នុង​កាលៈទេសៈ​នេះ​។