នៅកម្ពុជា ខេត្តដែលមានសក្តានុពលទេសចរណ៍ច្រើន ប្រជាជនក្រីក្រីខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:២១
ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញានេះ ជាទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥ ក្រោមប្រធានបទ«មួយពាន់លានទេសចរ មួយពាន់លានកាលានុវត្តភាព»។ កម្ពុជាដែលបានអបអរទិវានេះរួចហើយកាលពីថ្ងៃទី២១-២២ ខែកញ្ញាកន្លងទៅ ទទួលបានកំណើន៧%ក្នុងវិស័យទេសចរណ៍ ជាមួយនឹងចំនួនភ្ញៀវអន្តរជាតិប្រមាណ៤លាន៥សែននាក់នៅឆ្នាំ២០១៤ និងការងារសម្រាប់ប្រជាជនប្រមាណ៦២ម៉ឺននាក់។ ប៉ុន្តែ ចម្លែកដែលថា ក្នុងប្រទេសនេះ នៅតាមបណ្តាខេត្តដែលមានសក្តានុពលទេសចរណ៍ច្រើនជាងគេ ប្រជាជនក្រីក្រខ្លាំងបំផុត។