ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ទប់​ស្កាត់​ Hacker

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប កាល​ពី​ថ្ងៃទី១៣ ខែ​មេសា បាន​ប្រកាស​ឲ្យ​ដឹង​ថា​មាន​ក្រុមចោរ​បច្ចេក​វិទ្យាព័ត៌មាន ឬ ​ក្រុម Hacker លួច​ចូល​ក្នុង​គេហទំព័រ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ ប៉ុន្តែ​មិន​បង្ក​ឲ្យមាន​ការ​ខូចខាត​ទិន្នន័យ​ក្នុង​គេហទំព័រ​នោះ​ទេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​លើ​ការ​បោះឆ្នោត​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បន្ថែម​ទៀត បើ​ទោះ​បី​មិន​អាច​ទប់​ស្កាត់​បាន​ទាំង​ស្រុង តែ​អាច​កាត់បន្ថយ​សកម្មភាព​នោះ​ខ្លះ​ដែរ​។ មន្ត្រី​គណបក្ស​ប្រឆាំង​វិញ​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ណា ដែល​មាន​ប្រសិទ្ធ​ភាព ដើម្បី​ទប់ទល់​នឹង​សកម្ម​ភាព​ទាំង​នោះ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​ @គ.ជ.ប
មើលវគ្គផ្សេងទៀត