ភ្ញៀវប្រចាំថ្ងៃ

​លោក​ សោម ​រតនា៖ ​ក្រុម​ការងារ​អង្គរ​សង្ក្រាន្ត ​សម្រេច​បាន​លទ្ធ​ផល​៩០​ភាគ​រយ​ហើយ

សំឡេង ១១:១៣
លោក សោម រតនា អ្នកនាំពាក្យអង្គរសង្រ្កាន្ត។
លោក សោម រតនា អ្នកនាំពាក្យអង្គរសង្រ្កាន្ត។ @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFIនៅ​រាត្រី​នេះ ​គឺ​លោក​ សោម ​រតនា ​អ្នក​នាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត! នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​រយៈ​ពេល​បី​ថ្ងៃ​នឹង​ឈាន​មក​ដល់​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ​ក្រុម​ការ​ងារ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សម្រេច​ការ​ងារ​បាន​៩០​ភាគរយ​ហើយ​។ ​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ចាប់​ពី​ថ្ងៃ​ទី​១៤​ ១៥​ និង​១៦​ខែ​មេសា​នៅ​ខេត្ត​សៀម​រាប​ខាង​មុខ​នេះ ​នឹង​មាន​ព្រឹត្តិការណ៍​ធំៗ​ចំនួន​បី​កើត​ឡើង ​ជាពិ​សេស​គឺ​វត្ត​មាន​រួម​គ្នា​ជា​លើក​ទី១​របស់​ប្រធាន​បក្ស​ប្រឆាំង​និង​នាយក​រដ្ឋមន្ត្រី​នៅលើ​វេទិការ​អង្គរ​សង្ក្រាន្ត។