ចំណាត់ការដាក់ទោសលើកងរាជអាវុធហត្ថនៅខេត្តព្រៃវែង និងត្បូងឃ្មុំ ដែលធ្វើខុសត្រូវបានអបអរ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:៥១
ការដាក់ទោសថ្មីៗនេះទៅលើកងរាជអាវុធហត្ថចំនួន១២នាក់ នៅខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែង លើករណីប្រើអំពើហឹង្សារទៅលើអ្នកបើកឡានដឹកស្រូវ ដែលគេចជញ្ជីងថ្លឹង កាលពីថ្ងៃទី១៩ខែមីនាកន្លងទៅនេះ បានធ្វើឲ្យមហាជនស្វាគមន៍នូវចំណាត់ការនេះ បន្ទាប់ពីនាំគ្នារិះគន់និងហួសចិត្ត។ ទោសទណ្ឌរបស់មន្ត្រីកងរាជអាវុធហត្ថទាំងនោះ ត្រូវបានបែងចែកខុសៗគ្នា មានចាប់ពីការណែនាំ រហូតដល់បទល្មើសព្រហ្មទណ្ឌ ដែលតម្រូវឲ្យក្រុមប្រឹក្សាវិន័យស្ថាប័នប្រដាប់អាវុធនេះ បញ្ឈរជើង និង បញ្ជូនទៅឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់។