លោក ផៃ ស៊ីផាន៖ ពលរដ្ឋកម្ពុជាម្នាក់ជំពាក់បំណុល៤០០ដុល្លា តែជាបំណុលរបស់រដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៤២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានសរសេរនៅលើ Facebook របស់លោកថា ពលរដ្ឋកម្ពុជាម្នាក់ជំពាក់បំណុលគេប្រមាណជា៤០០ដុល្លាអាមេរិក។ បំណុលនេះ គឺដោយសារថា រដ្ឋាភិបាលត្រូវការប្រាក់កំចីពីដៃគូអភិវឌ្ឍន៍នានា ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង ក្បាលម៉ាស៊ីនដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ បើតាមលោក ផៃ ស៊ីផាន កម្ពុជានឹងអាចសងបំណុលទាំងនោះអស់ នៅត្រឹមឆ្នាំ២០៣០ខាងមុខ ប្រសិនបើកម្ពុជាឈប់ខ្ចីចាប់ពីពេលនេះតទៅ។