ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​សុខមាលភាព​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​កំរិត​ណា?

សំឡេង ១១:១៦
ជង្គង់​មាន់ ប្រហិត​ខូច​គុណភាព ដែលនាំចូលពីប្រទេសជិតខាង
ជង្គង់​មាន់ ប្រហិត​ខូច​គុណភាព ដែលនាំចូលពីប្រទេសជិតខាង @សហការី

ជង្គង់​មាន់ ប្រហិត​ខូច​គុណភាព ជា​រឿយៗ​តែង​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​គេ​ជឿ​ថា​ពេល​ខ្លះ​សមត្ថកិច្ច​ចាប់​បាន និង​ពេល​ខ្លះ​ទៀត​បាន​ចូល​មក​ដល់​កណ្តាល​រាជធានី។ ពី​ខាង​កើត​ការ​នាំ​ចូល​បន្លែ​មាន​ជាតិ​គីមី​ពី​ប្រទេស​វៀតណាម ក៏​ជា​បញ្ហា​ដ៏​ចំបង​មួយ​ដែរ។ ដោយ​ឡែក នៅ​ក្នុង​ផ្ទៃ​ប្រទេស​វិញ ការ​ផលិត​និង​ក្លែង​ក្លាយ​គ្រឿង​បរិភោគ​ដូច​ជា​ប៊ីចេង ស្ករ​ត្នោត​ផលិត​ឡើង​ពី​ស្ករ​ស​ដោយ​ប្រើ​សារធាតុ​គីមី ការ​ផលិត​សំបក​សាច់​ក្រក​ដែល​ប៉ះ​ពាល់​សុខភាព​​ជា​ដើម បាន​កក្រើក​មួយ​រយៈ​ចុង​ក្រោយ​នេះ។ តាម​រយៈ​ការ​រក​ឃើញ​របស់​សមត្ថកិច្ច​ជា​បន្ត​បន្ទាប់​បែប​នេះ ធ្វើ​ឲ្យ​មាន​សំណួរ​លើក​ឡើង​ថា តើ​កម្ពុជា​បាន​គិត​គូរ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​បាន​កំរិត​ណា?