មេធាវី៖ លោក កឹម សុខា នឹងទទួលយកសិទ្ធិធ្វើនយោបាយមកវិញ ប្រសិនបើដោះលែងគាត់ឲ្យមានសេរីភាព
លោក ចាន់ ចេន មេធាវីមួយរូបរបស់លោកកឹម សុខា បានចេញមកបញ្ជាក់ប្រាប់វិទ្យុបារាំង RFIនៅរសៀលនេះថា កូនក្តីរបស់លោកនឹងទទួលយកសិទ្ធិធ្វើនយោបាយមកវិញ ក្នុងករណីដែលកូនក្តីរបស់លោក គឺលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិមានសេរីភាពពេញលេញ។ លើសពីនេះ លោកមេធាវី ចាន់ ចេន ក៏បានលើកឡើងចំណុចសំខាន់ៗ១ចំនួនទៀត ក្នុងនោះគឺកូនក្តីរបស់លោក មិនបានគាំទ្រដល់សកម្មភាពរបស់លោក សម រង្សី នៅឯក្រៅប្រទេសនោះទេ។ តាមលោក ចាន់ ចេន ជាការដែលមិនអាចទៅរួច ដែលថាកូនស្រីរបស់លោក កឹម សុខា និងអ្នកគាំទ្រឯទៀត សុំសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈលោកកឹម សុខា មិនទាន់មានសេរីភាពនៅឡើយ។ សូមស្តាប់ប្រសាសន៍លោកមេធាវី ចាន់ ចេន៖
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖