ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ តារា៖«សេវាកម្ម​តាម​មណ្ឌល​ប្តូរ​និង​ពន្យារ​បណ្ណ​បើកបរ​កម្ពុជា​លឿន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន»

សំឡេង ១២:៣៦
លោក ចាន់ តារា ​អគ្គនាយក​​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​។
លោក ចាន់ តារា ​អគ្គនាយក​​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណៈការ ​និង​ដឹក​ជញ្ជូន​។ សហការី

មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​ ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ីអន ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​ទី​ ១៥ មិថុនា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ខិត​សេវា​ឲ្យ​ទៅ​ជិត​ប្រជាពលរដ្ឋ បង្ក​ភាព​ងាយ​ស្រួល ចំណេញ​ពេល​វេលា កាត់​បន្ថយ​ការ​ចំណាយ​ ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។ អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន លោក ចាន់ តារា ដែល​ទទួល​បន្ទុក​ការងារ​នេះ​ផ្ទាល់​បញ្ជាក់​បន្ថែម​ថា ដំណើរ​ការ​សាក​ល្បង​រយៈ​ពេល​ពីរ​សប្តាហ៍​កន្លង​មក​របស់​មណ្ឌល​ប្តូរ​និង​ពន្យារបណ្ណ​បើកបរ មាន​ភាព​រលូន​និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ។