ភ្ញៀវប្រចាំថ្ងៃ

លោក​បណ្ឌិត ច័ន្ទ សំណព្វ៖ «យើង​មិន​មាន​ការ​ប្រទាំង​ប្រទិស​គ្នា​ក្នុង​ការ​ប្រើ​ភាសាខ្មែរ​នោះ​ទេ»

សំឡេង ១១:៤៧
លោកបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
លោកបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ

ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាប់​ផ្តើម​សិក្ខាសាលា​ចំនួន​ ២​ថ្ងៃ​ គឺ​ថ្ងៃ​​ទី១៥ និង​ទី​ ១៦​កញ្ញា ដើម្បី​ជជែក​គ្នា​ជាមួយ​អ្នក​ពាក់ព័ន្ធ​ខាង​ភាសាខ្មែរ​ទាំង​ជាតិ​ និង​បរទេស​លើ​ប្រធាន​បទ «ពិពិធភាព​នៃ​ភាសា​ខ្មែរ»។ លោក​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ បាន​បញ្ជាក់​ថា​សិក្ខាសាលា​នេះ គឺ​ដើម្បី​ស្វែង​រក​គន្លឹះ​ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​ភាសាខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ ដោយ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ​ខាង​ភាសា​ និង​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ខ្មែរ។