អានតួអត្ថបទ
កម្ពុជា-សង្គម

​ចាន់ យុត្ថា៖ ​ជំនន់​ទឹក​ភ្លៀង ​និង​ជំនន់​ទន្លេ​មេគង្គ ​ចា​ប់​ផ្ដើម​ស្រក​ជា​បន្ត​បន្ទាប់​ហើយ​

ទឹកជំនន់ក្នុងខេត្តរតនគិរី កាលពីពេលកន្លងទៅនេះ
ទឹកជំនន់ក្នុងខេត្តរតនគិរី កាលពីពេលកន្លងទៅនេះ @សហការី
ដោយ៖ ញឹម សុផល
១១ នាទី

ជំនន់​ទឹក​ភ្លៀង នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​និង​ខេត្ត​ព្រះ​វិហារ នៃ​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង លែង​ជា​ការ​ព្រួយ​បារម្ភ​ទៀត​ហើយ ដោយ​សារ​ទឹក​បាន​ស្រក​ពី​តំបន់​ទំនាប​។ ក៏​ប៉ុន្តែ​សម្រាប់​ខេត្ត​ព្រះ​វិហារ បាន​បន្សល់​ទុក​ពេល​នេះ​នូវ​ជំនន់​ស្ទឹង ខណៈ​ស្ទឹង​ព្រះ​វិហារ​ទឹក​ឡើង​ដល់​កម្ពស់ ជាង​១៤​ម៉ែត្រ និង​ចាល់​ត្រង់​ក្រុង​ព្រះ​វិហារ​។ នេះ​បើ​តាម លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម​។ អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​រូប​នេះ​បញ្ជាក់​ថា តំបន់​ទំនាប​មួយ​ចំនួន​នៃ​ខេត្ត​កំពង់​ធំ កំពុង​ប្រឈម​នឹង​ទឹក​ជំនន់​ផង​ដែរ ខណៈ​ទឹក​ស្ទឹង​សែន ចាប់​ផ្តើម​ឡើង​ខ្ពស់​។ ដោយ​ឡែក​ជំនន់​ទឹក​ទន្លេ​មេ​គង្គ​វិញ ទឹក​ចាប់​ផ្តើម​ស្រក​ជា​បន្ត​បន្ទាប់​ប្រដេញ​គ្នា​ពី១ថ្ងៃ​ទៅ​១ថ្ងៃ បើ​ទោះ​ណា​ជា​កម្ពុជា​បាន​ទទួល​ឥទ្ធិ​ពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ឡើង​វិញ​នៅ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​មិន​មាន​អ្វី​ជា​ការ​ប្រឈម​ដូច​ពេល​កន្លង​មក​នោះ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍ លោក ចាន់ យុត្ថា ដែលរៀបចំឡើងដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ