ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ចៅ ស៊ុនកិរិយា ៖ មិនថា​នរណា​ក៏​ដោយ ត្រូវតែ​ស្នើសុំ​ការ​អនុញ្ញាត​ពីអាជ្ញាធរ​ជាតិ​អប្សរា មុន​នឹង​រៀប​ចំ​ពិធី​អ្វី​មួយ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ គឺ​លោកស្រី ចៅ ស៊ុនកិរិយា ដែល​ជាអ្នក​នាំ​ពាក្យ​​អាជ្ញាធរ​ជាតិ​អប្សរា។ ​អាជ្ញាធរ​​ជាតិ​​អប្សរា កាលពី​ម្សិល​មិញ​នេះ​ ​បានចេញ​សេចក្តី​ប្រកាស​បង្គាប់​​ប្រាប់​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ ​ដាក់​លិខិត​ស្នើ​សុំ​អនុញ្ញាតជា​មុន​​សិន​ មុននឹង​​រៀបចំ​ពិធីបែប​សាសនា​ណា​មួយ ​នៅ​ក្នុង​បរិវេណខាងមុខ​ប្រាសាទអង្គរវត្ត។ ដោយឡែក​ ចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក​ទល់​នឹង​ពេល​នេះ នៅតែ​បដិសេធ​ថា​មិន​ចាំ​បាច់​សុំ​ច្បាប់​អនុញ្ញាត​អ្វីទេ ព្រោះការ​ជួប​ជុំគ្នានៅ​ស្អែក​​​នេះ ជា​ការ​ប្រមូល​ផ្តុំ​គ្នា​បួង​សួង​បែប​សាសនា គឺ​មិន​មែន​បាតុកម្ម​អ្វីឡើយ​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​ថា​បើ​ក្នុង​ករណី​បក្ស​ប្រឆាំង​នៅតែ​ព្យាយាម​​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរ​វត្តដដែល​​នោះ​ តើអាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់​ការ​​យ៉ាងណា? លោកស្រី ចៅ ស៊ុនកិរិយា នៅ​មិនទាន់​អាច​បង្ហើបពី​ចំណាត់​ការ​បាន​ឡើយ​ទេ តែ​ចំពោះ​លោកស្រីអ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរារូប​នេះ​​ បក្ស​ប្រឆាំង​ដាច់​ដាត​ត្រូវតែ​សុំ​ច្បាប់​ជា​មុន​សិន​។  

@CSK-lpjcambodge
មើលវគ្គផ្សេងទៀត