ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កុមារ​អនាថា​ នៅ​តាម​ដង​ផ្លូវ​នៅ​តែ​ជា​បញ្ហា​ចោទ​របស់​អាជ្ញាធរ

សំឡេង ០៩:១២
កុមារ​តូចៗ​ជា​ច្រើន​នាក់​បាន​ដើរ​លក់​ផ្កា​ទំាង​ថ្ងៃ​ទំាង​យប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​
កុមារ​តូចៗ​ជា​ច្រើន​នាក់​បាន​ដើរ​លក់​ផ្កា​ទំាង​ថ្ងៃ​ទំាង​យប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ RFI/Im Navin

នៅ​ថ្ងៃ​ទី​១ មិថុនា​នេះ​ គឺ​ទិវា​កុមារ​អន្តរជាតិ។ នៅ​កម្ពុជា​ ទោះបី​កុមារ​ភាគច្រើន​បាន​ទទួល​ការ​អប់រំ​ និង​ការ​រស់នៅ​សមរម្យ​យ៉ាងណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ក៏​នៅ​មាន​កុមារ​មួយ​ចំនួន​ដែរ​កំពុង​រស់នៅ​អនាថា​ ដោយ​ផ្ញើ​វាសនា​នៅ​លើ​ដង​ផ្លូវ។ កុមារ​ទាំង​នោះ​តែងតែ​លក់​ផ្កា ​និង​ សុំ​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​បណ្តា​ស្តុប​នានា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ កន្លង​មក អាជ្ញាធរ​ក៏​បាន​ប្រមូល​​កុមារ​ទាំង​នោះ យក​ទៅ​ប្រគល់​ឲ្យ​អង្គការ​ដៃគូ ដើម្បី​ចិញ្ចឹម​ និង​អប់រំ ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​ ប៉ុន្តែ​នៅ​តែ​អះអាង​ថា​ នឹង​បន្ត​ខិតខំ​ថែម​ទៀត។