ភ្ញៀវប្រចាំថ្ងៃ
លោកជិន ម៉ាលីន៖ សូមតុលាការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត និងប្រសិទ្ធភាពខ្ពស់ ជៀសវាងការរិះគន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះគឺលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ លោកជិន ម៉ាលីន ក្រោយពីបញ្ចប់កិច្ចប្រជុំរវាងប្រធានតុលាការទូទាំងប្រទេសនៅថ្ងៃនេះ បានថ្លែងថាលោកបានស្នើសុំឲ្យតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយម៉ឹងម៉ាត់បំផុត ជៀសវាងការចោទប្រកាន់ និងការរិះគន់ពីសាធារណៈជន និងជៀសវាងការចោទប្រកាន់រវាងសមត្ថកិច្ច និងតុលាការ។ ការលើកឡើងរបស់លោកបែបនេះ ក្រោយពីមានការចោទប្រកាន់ពីសមត្ថកិច្ច ទៅតុលាការថាតុលាការដាក់ទោសមិនសមនឹងការប្រព្រឹត្តិរបស់ជនល្មើសទាក់ទងនឹងការជួញដូរគ្រឿងញៀន។