លោក ជិន មាស គឺអ្នកសរសេរសៀវភៅស្តីពីព្រះពុទ្ធសាសនា បានជិត១០ចំណងជើង និងជាម្ចាស់ស្នាដៃកំណាព្យ តំណក់ទឹក ដែលបោះពុម្ពឆ្នាំ ២០១១ ព្រមទាំងរឿងប្រលោមលោកនិងសៀវភៅវិជ្ជានិពន្ធន៍មួយចំនួនទៀត។ លោកធ្លាប់ជាប់ពានរង្វាន់កំណាព្យលេខ១ទូទាំងប្រទេស ពីសមូហកម្មអក្សរសិល្ប៍ នូ ហាច នៅឆ្នាំ ២០០៨។ បច្ចុប្បន្ន ដើម្បីស្តារជីវភាព លោក ជិន មាស បានចាប់អាជីពជាអ្នកលក់មីឆា តាមចិញ្ចើមថ្នល់ នៅក្នុងខេត្តសៀមរាម។ នៅពេលលក់មីឆាមិនសូវដាច់ ឬពេលទំនេរពីការលក់ដូរ លោកតែងតែអានសៀវភៅមិនដែលខាន ហើយលោកបានបណ្តុះបណ្តាលឲ្យកូនចូលចិត្តសៀវភៅ និងស្រឡាញ់ការតែងនិពន្ធ។ ទន្ទឹមនេះ លោក ជិន មាស ចង់ឲ្យកូនស្រឡាញ់ជីវិតជាអ្នកនិពន្ធ ប៉ុន្តែមិនចង់ឲ្យកូនក្លាយជាអ្នកលក់មីឆាដូចខ្លួននោះទេ។ ហេង ឧត្តម អ្នកកាសែតវិទ្យុបារាំង បានចុះទៅដល់ កន្លែងដែលលោក ជិន មាស លក់មីឆា នៅមុខវត្តធម្មយុត្តិ ឬវត្តកេសារាម នៅខេត្តសៀមរាប ហើយរៀបចំបទយកការណ៍ជូនលោកអ្នកនាងស្តាប់ ៖
មើលវគ្គផ្សេងទៀត
-
បទយកការណ៍ អាស៊ានប៉ារ៉ាហ្គេម៖គេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់ អ្នកចូលទស្សនាព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅថ្ងៃទី០៣មិថុនាម្សិលមិញគេទើបដឹងថា ជនមានពិការភាពអាចលេងកីឡាបានច្រើនទម្រង់ដូចជាៈ បាល់បោះអង្គុយ បាល់ទះអង្គុយ បោះប៊ូ វាយកូនឃ្លីលើតុ យូដូ លើកទម្ងន់ ហែលទឹក ជាដើម។ បន្ថែមលើនេះព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាធ្វើឡើងនៅក្នុងបរិបទបញ្ឈប់ការរើសអើងលើជនមានពិការភាព។ ជនមានពិការភាពបានក្លាយជាគំរូផ្នែកសតិអារម្មណ៍ដល់អ្នកមានកាយសម្បទាគ្រប់គ្រាន់។ នេះជាកំណត់សម្គាល់របស់មហាជនចូលរួមបើកព្រឹត្តការណ៍បើកព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។05/06/2023 07:53
-
បទយកការណ៍ លោក ម៉ក់ រ៉េមីស្សា ជាសិល្បករផ្នែកថតរូបទទួលបានមេដាយពីក្រសួងវប្បធម៌បារាំង មានជំនាញខាងសិល្បករផ្នែកថតរូប លោក ម៉ក់ រ៉េមីស្សា ជាកូនខ្មែរមួយរូប ត្រូវក្រសួងវប្បធម៌បារាំង ផ្ដល់មេដាយសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់អស្សប្ញទ្ធិ ដែលមានការទទួលជាឯកច្ឆន្ទលើឆាកអន្តរជាតិ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា មេដាយនេះ គឺជាការឧទ្ទិសដល់ការងារថតរូបរបស់លោក ម៉ក់ រ៉េមីស្សា រយៈពេល២៥ឆ្នាំ ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសិល្បៈដ៏ល្អកម្រមាន ព្រមទាំងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា។ បើតាម លោក ម៉ក់ រ៉េមីស្សា ទម្រាំមានការទទួលស្គាល់ស្នាដៃរបស់លោកជាឯកច្ឆន្ទលើឆាកអន្តរជាតិ លោកបានប្រើពេលធ្វើការងារនេះ និងបានធ្វើការផ្សព្វផ្សាយអំពីស្នាដៃរបស់ខ្លួនលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ។03/06/2023 09:50
-
បទយកការណ៍ អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម អត្តពលពិកប៉ារ៉ាហ្គេមកំពុងតែបង្កើនល្បឿនហាត់ពត់លត់ដំកម្លាំងដើម្បីត្រៀមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣-៩មិថុនាឆ្នាំ២០២៣។ អត្តពលិកប៉ារ៉ាហ្គេមចង់ឲ្យមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម។28/05/2023 09:16
-
បទយកការណ៍ លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ នៅមុខព្រះបរមរាជវាំង មានក្រុមរត់រមកកង់បីមួយក្រុម ពួកគាត់បានដាក់វេនគ្នាដឹកភ្ញៀវទេសចរម្ដងម្នាក់ នៅពេលដែលភ្ញៀវចេញពីដើរលេងកម្សាន្តទស្សនានៅក្នុងព្រះមរមរាជវាំង។ លោក យន់ វ៉ាន់ថន ដែលជាប្រធានគ្រប់គ្រងក្រុមរត់រមកកង់បីនៅមុខព្រះបរមរាជវាំង បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា មូលហេតុដែលនាំឲ្យមានក្រុមរត់រមកកង់បីប្រចាំនៅមុខព្រះបរមរាជវាំង គឺដើម្បីបញ្ចៀសភាពរញ៉េរញ៉ៃកើតឡើង នាំឲ្យខូចសណ្ដាប់ធ្នាប់។20/05/2023 06:58
-
បទយកការណ៍ លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦ សមិទ្ធិករខ្មែរវ័យក្មេង លោកដាវី ជូបានវិលត្រលប់មកបង្ហាញមុខនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមរបស់មហោស្រពកាន ក្នុងនាមជាអ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់របស់មហោស្រពសម្រាប់។ ឈាង បុប្ផាបានជួបសម្ភាសន៍លោកដាវី ជូ ជានៅមហោស្រពកាន។19/05/2023 08:51