​ការ​បោះ​ឆ្នោត​២៩ កក្កដា៖ តើ​ពលរដ្ឋ​នឹង​ទៅ​បោះ​ឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​ឬ​ដោយ​រង​ការ​បំភិត​បំភ័យ?

សំឡេង ១១:០២
រូបភាព​ចាស់៖​ ពលរដ្ឋចេញទៅបោះឆ្នោតឃុំ សង្កាត់
រូបភាព​ចាស់៖​ ពលរដ្ឋចេញទៅបោះឆ្នោតឃុំ សង្កាត់

បន្ទាប់​ពី​ធ្លាប់​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​នឹង​ស្ថានភាព​នយោបាយ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ព្រោះ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ចូល​រួម​នោះ នៅ​ពេល​នេះ លោក​ស្រី​រ៉ូណា ស្មីត​ដែល​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​បារម្ភ​ពី​ស្ថានភាព​អ្នក​ទៅ​បោះ​ឆ្នោត​វិញ​ម្តង។ កាល​ពី​ចុង​សប្តាហ៍​មុន លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ថ្កោល​ទោស​ទៅ​លើ​ការ​បំភិត​បំភ័យ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត។ ដូច្នេះ​មាន​ការ​លើក​ជា​ចម្ងល់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ តើ​ពលរដ្ឋ​នឹង​ទៅ​បោះ​ឆ្នោត​ដោយ​សុទ្ធ​តែ​ចិត្ត​ឬ​ដោយ​រង​ការ​បំភិត​បំភ័យ?