អ្នកតាមដានសង្គម៖ការដំឡើងប្រាក់ខែមិនអាចឲ្យមន្រ្តីរាជការរស់នៅបានស្រួលទេ បើទំនិញនៅតែឡើងថ្លៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
តាមគម្រោងរដ្ឋាភិបាលកម្ពុជានឹងដំឡើងប្រាក់ខែមន្រ្តីរាជការស៊ីវិល និងយោធាដល់ជាង១លានរៀលក្នុងមួយខែ ចាប់ពីខែមេសាឆ្នាំ២០១៨នេះទៅ។ មន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា ការដំឡើងប្រាក់ខែ ជាបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគៀងគរចំណូល និងបង្កើនជីវភាពដល់មន្ត្រីរាជការខ្មែរ។ ប៉ុន្តែអ្នកតាមដានសង្គមយល់ថា ការដំឡើងប្រាក់ខែតែមួយមុខ គឺវាមិនគ្រប់គ្រាន់ទេសម្រាប់ជំរុញឲ្យជីវភាពពួកគេមានភាពសមរម្យនោះ។ សម្រាប់អ្នកតាមដានសង្គម គួបផ្សំនឹងការដំឡើងប្រាក់ខែនេះ រដ្ឋាភិបាលកម្ពុជាគួរពិនិត្យតម្លៃទំនិញលើទីផ្សារឲ្យបានល្អផងដែរ ទើបឆ្លើយតបនឹងជីវភាពរស់នៅរបស់មន្រ្តីរាជការ។