ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល៖«នីតិវិធី​ស្មុគ​ស្មាញ​ជម្រុញ​ឲ្យ​ពលករ​ខ្មែរ ជ្រើស​រើស​ភាព​មិន​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ថៃ»

សំឡេង ០៩:៤២
រូបភាព​ចាស់៖ ពលករ​​ខ្មែរ​​ខុស​​ច្បាប់​​ប្រមាណ​​ជា ​២០០​​នាក់​​ត្រូវ​​បាន​​តម្រួត​​ថៃ​​ឃាត់​​ខ្លួន​ នា​ពេល​កន្លង​មក។​
រូបភាព​ចាស់៖ ពលករ​​ខ្មែរ​​ខុស​​ច្បាប់​​ប្រមាណ​​ជា ​២០០​​នាក់​​ត្រូវ​​បាន​​តម្រួត​​ថៃ​​ឃាត់​​ខ្លួន​ នា​ពេល​កន្លង​មក។​ @the nation

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ ពលករ​ខ្មែរ ដែល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ឃាត់​ខ្លួន​និង​បញ្ជូន​មក​ប្រទេស​វិញ​កាន់​តែ​ច្រើន​ទៅៗ ក្នុង​មួយ​ថ្ងៃៗ។ វត្តមាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ថៃ​ចាប់​បញ្ជូន​មក​វិញ​នេះ បង្ហាញ​ថា នីតិវិធី​របស់​ក្រសួង​ការងារ​កម្ពុជា​ក្នុង​ការ​សម្រួល​ដល់​ភាព​ស្រប​ច្បាប់​របស់​ពលករ​ខ្មែរ ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ក៏​ប៉ុន្តែ​ក្រសួង​ការងារ​កម្ពុជា​ថា នីតិវិធី​ទេសន្ត​ប្រវេសន៍​ដោយ​ស្រប​ច្បាប់​នៅ​ក្រសួង​ការងារ​គឺ​សាមញ្ញ។