ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​កាន់​តែ​ចង្អៀត​ជាង​ការ​បោះឆ្នោត​មុន​ៗ?

សំឡេង ១០:៣១
ការ​ប៉ុនប៉ង​ហែក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​សម្រេច​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ហាម​ឃាត់។​
ការ​ប៉ុនប៉ង​ហែក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​សម្រេច​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ហាម​ឃាត់។​ facebook

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិល​មិញ​ បាន​ព្យាយាម​នាំ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ស្នើ​សុំ ប្រទេស​ទាំង​នោះ​ជួយ​អន្តរាគមន៍​ឲ្យ​នយោបាយ​កម្ពុជា​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក៏​ប៉ុន្តែ​ការ​ប៉ុនប៉ង​ហែក្បួន​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​សម្រេច​ទេ ដោយ​សមត្ថកិច្ច​ហាម​ឃាត់។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រតិកម្ម​ថា​ជា​ការ​រឹត​ត្បិត​សេរីភាព​កាន់​តែ​តូច​ទៅៗ ខណៈ​ដែល​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ចង្អៀត​ជាង​ការ​បោះឆ្នោត​មុន​ៗ។