ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការងារ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ថ្មី​ដែល​មាន​សមាសភាព​ពី​បក្ស​ប្រឆាំង​កាន់​តែ​ច្រើន​អាច​នឹង​មាន​ភាព​រលូន?

សំឡេង ០៩:៥៣
​គណបក្ស​​សង្គ្រោះ​​ជាតិ
​គណបក្ស​​សង្គ្រោះ​​ជាតិ

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៤ បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ការងារ​របស់​ខ្លួន​ហើយ​បន្ទាប់​ពី​ការ​ប្រកាស​សុពលភាព​មេឃុំ-ចៅ​សង្កាត់​អាណត្តិ​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា​មក។ បើ​ទោះ​ណា​ជា​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ការងារ​របស់​ក្រុម​ប្រឹក្សា​ចំរុះ​បក្ស ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ទើប​តែ​ចាប់​ផ្តើម​បាន ២ ៣​ថ្ងៃ​ក៏​ដោយ ក៏​ប៉ុន្តែ​អ្នក​តាម​ដាន​នយោបាយ និង​សង្គម​យល់​ថា​អាច​នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​នៅ​ក្នុង​ការ​ងារ​ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​សេវា​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​មុន​ដែរ។