ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សមាជរបស់បក្សប្រឆាំងនៅសប្តាហ៍ក្រោយនឹងបញ្ចប់ការខ្វែងគំនិតជាមួយក្រសួងមហាផ្ទៃ ដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤០
គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជវិសាមញ្ញម្តងទៀតនៅថ្ងៃទី ២៥ខែមេសាខាងមុខ ដើម្បីស្វែងរកការទទួលស្គាល់ជាផ្លូវការ និងចប់បញ្ហាទាំងឡាយជាមួយក្រសួងមហាផ្ទៃ។ បញ្ហាត្រង់ថាក្រសួងមហាផ្ទៃចង់ឲ្យគណបក្សសង្គ្រោះជាតិធ្វើអ្វីស្របទៅតាមលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្នុងដៃសមត្ថកិច្ច។ តែគណបក្សប្រឆាំង មានកំហុសឆ្គងត្រង់ថាធ្វើសមាជភ្លាម ជ្រើសរើស អនុប្រធាន ៣រូបភ្លាម ខណៈដែលលក្ខន្តិកៈថ្មីនៅមិនទាន់ទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅឡើយ។ ក្រុមអ្នកតាមដាននយោបាយកម្ពុជា មានជំនឿថាសមាជវិសាមញ្ញលើកទី ២របស់គណបក្សសង្គ្រោះជាតិអាចនឹងបញ្ចប់ការខ្វែងគំនិតគ្នាជាមួយក្រសួងមហាផ្ទៃ។